កងវិស្វកម្ម​ កងពលលេខ៦០៣ ចំនួន២០០នាក់ នឹងទៅបំពេញ បេសកកម្មប្រទេស លីបង់ នៅថ្ងៃទី២២ ខាងមុខនេះ

Sunday, 20 November 2011 11:04 ដោយៈបាន ចក់-Posted:ID068

ភ្នំពេញៈ យោងតាមប្រភពពីមន្ដ្រី ជាន់ខ្ពស់របស់ក្រសួង ការពារជាតិ ដែលសុំមិនឱ្យបញ្ចេញអត្ដសញ្ញាណ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកងវិស្វកម្ម កងពលលេខ៦០៣ ប្រមាណជា២០០នាក់ ក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិទៅកាន់ ប្រទេសលីបង់ជាបន្ដទៀត ដើម្បីបំពេញបេសកកម្ម និងរក្សាសន្ដិសុខសង្គម នៃប្រទេសនេះ។

ក្នុងដំណើរឆ្ពោះទៅកាន់ ប្រទេសនេះ ផងដែរ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងលោក Douglas Broderick អ្នកសម្របសម្រួល នៃអង្កការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងជូនដំណើរដល់កងវិស្វកម្មទាំង ២០០នាក់នោះ នៅឯព្រលានយន្ដហោះយោធាកម្ពុជា នារាជធានីភ្នំពេញ។

ដោយឡែកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ដដែលនេះ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ កម្ពុជា នាយឧត្ដមសេនីយ៍ ទៀ បាញ់ នឹងចូលរួម ទទួលបដិសណ្ឋារកិច្ច ចំពោះកងកម្លាំងរក្សាសន្ដិសុខ របស់អង្កការសហ ប្រជាជាតិកម្ពុជា ចំនួន២០៩ នាក់ នៃកងពលលេខ៥១៣ ដែលបានវិលត្រឡប់ មកពីបំពេញបេសកកម្ម នៅប្រទេសលីបង់ ផងដែរ ៕

Photo by DAP-NEWS

Leave a comment